ព្រះត្រៃបិដក ភាគ ០៣
ជាកោសិយគោត្ដ ភារទ្វាជគោត្ដ ដោយពាក្យថា លោកជាកោសិយគោត្ដ លោកជាភារទ្វាជគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នជាគោតមគោត្ដ ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ ដោយពាក្យថា លោកជាកោសិយគោត្ដ លោកជាភារទ្វាជគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នជាកោសិយគោត្ដ ជាភារទ្វាជគោត្ដ ដោយពាក្យថា លោកជាគោតមគោត្ដ លោកជាមោគ្គល្លានគោត្ដ លោកជាកច្ចាយនគោត្ដ លោកជាវាសេដ្ឋគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២០៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថា្នដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន
ID: 636783354283030342
ទៅកាន់ទំព័រ៖