ព្រះត្រៃបិដក ភាគ ០៣
ជាគោតមគោត្ត ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ ដោយពាក្យថា លោកជាគោតមគោត្ដ លោកជាមោគ្គល្លានគោត្ដ លោកជាកច្ចាយនគោត្ដ លោកជាវាសេដ្ឋគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្ន ថាអ្នកចាំងឈើ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជាជាង ចាំងឈើ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧសម្បន្នថាជាអ្នកភ្ជួររាស់ ជាអ្នកជួញប្រែ ជាអ្នករក្សាគោ ដោយពាក្យថា លោកជាជាងចាំងឈើ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន
ID: 636783354671322552
ទៅកាន់ទំព័រ៖