ព្រះត្រៃបិដក ភាគ ០៣
ថាជាជាងចាំងឈើ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជាអ្នកភ្ជួររាស់ លោកជាអ្នកជំនួញ លោកជាអ្នករក្សាគោ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២១២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នថាជាអ្នកភ្ជួររាស់ អ្នកជំនួញ អ្នករក្សាគោ ដោយពាក្យថា លោកជាអ្នក ភ្ជួររាស់ លោកជាអ្នកជំនួញ លោកជាអ្នករក្សាគោ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រដ៏ថោកទាប ដោយពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នថាជាជាងត្បាញផែង ជាស្មូនឆ្នាំង ជាជាងដម្បាញ ជាជាង ស្បែក ជាខ្មាន់ព្រះកេស ដោយពាក្យថា លោកជាជាងត្បាញផែង លោកជាស្មូនឆ្នាំង លោកជាជាងដម្បាញ លោកជាជាងស្បែក លោកជាខ្មាន់ព្រះកេស ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
ID: 636783355033253253
ទៅកាន់ទំព័រ៖