ព្រះត្រៃបិដក ភាគ ០៣
[២១៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថា ពោលសំដៅឧបសម្បន្ន ជាអ្នករាប់ដៃទទេ អ្នករាប់ដោយវិធីនព្វន្ដ អ្នកសរសេអក្សរ (នាយស្មេរ) ដោយពាក្យថា លោកជាជាងត្បាញផែង លោកជាស្មូនឆ្នាំង លោកជាជាងដម្បាញ លោកជាអ្នកធ្វើស្បែក លោកជាខ្មាន់ព្រះកេស ត្រូវអាបត្ដិបាចិត្ដិយគ្រប់ ៗ វាចា។
[២១៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន ជាជាងត្បាញផែង ស្មូនឆ្នាំង ជាងដម្បាញ អ្នកធ្វើស្បែក ខ្មាន់ព្រះកេស ដោយពាក្យថា លោកជាអ្នករាប់ដោយដៃទទេ លោកជាអ្នករាប់ដោយវិធីនព្វន្ដ លោកជាអ្នកសរសេរអក្សរ (នាយស្មេរ) ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២១៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគា្ន ពោលសំដៅ
ID: 636783415413896828
ទៅកាន់ទំព័រ៖