ព្រះត្រៃបិដក ភាគ ០៣

សិល្បសាស្ដ្រ​ដ៏​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យ​ដ៏​ខ្ពង់ខ្ពស់​ ​គឺថា​ពោល​សំដៅ​ឧបសម្បន្ន​ ​ជា​អ្នក​រាប់​ដោយដៃទទេ​ ​អ្នក​រាប់​ដោយ​វិធី​នព្វន្ដ​ ​អ្នក​សរសេរ​ ​អក្សរ​ ​(​នាយ​ស្មេរ​)​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​អ្នក​រាប់​ដោយដៃទទេ​ ​លោក​ជា​អ្នក​រាប់​ដោយ​វិធី​នព្វន្ដ​ ​លោក​ជា​អ្នក​សរសេរ​អក្សរ​ ​(​នាយ​ស្មេរ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​ ​វាចា​។​
 ​[​២១៧​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​សំដៅ​អាពាធ​ថោកទាប​ ​ដោយ​ពាក្យ​ដ៏​ថោកទាប​ ​គឺថា​ពោល​សំដៅ​ឧបសម្បន្ន​បុគ្គល​ដែល​កើត​ឃ្លង់​ ​បូស​ ​ស្រែង​ ​រោគរីង​រៃ​ ​ឆ្កួតជ្រូក​ ​ដោយ​ពាក្យ​ ​ថា​ ​លោក​ជា​មនុស្ស​ឃ្លង់​ ​លោក​ជា​មនុស្ស​កើតបូស​ ​លោក​ជា​មនុស្ស​សម្រែង​ ​លោក​ជា​មនុស្ស​កើតរោគ​រីងរៃ​ ​លោក​ជា​មនុស្ស​ឆ្កួតជ្រូក​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ ​ៗ​ ​វាចា​។​ ​
 ​[​២១៨​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​សំដៅ​អាពាធ​ដ៏​ខ្ពង់ខ្ពស់​ ​(​អាពាធ​ស្រាល​)​ ​ដោយ​ពាក្យ​ដ៏​ថោកទាប​ ​គឺថា​ពោល​សំដៅ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636783415816969882
ទៅកាន់ទំព័រ៖