ព្រះត្រៃបិដក ភាគ ០៣
ឧបសម្បន្នបុគ្គលដែលមានអាពាធទឹកនោមផ្អែម (កើតប្រមេះផ្អែមមាត់) ដោយពាក្យថា លោកជាមនុស្សឃ្លង់ លោកជាមនុស្សកើតបូស លោក ជាមនុស្សកើតស្រែង លោកជាមនុស្សកើតរោគរីងរៃ លោកជាមនុស្សឆ្កួតជ្រូក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធថោកទាប ដោយពាក្យ ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុ ដែលជាមនុស្សឃ្លង់ មនុស្សកើតបូស មនុស្សកើតស្រែង មនុស្សកើតរោគរីងរៃ មនុស្សឆ្កួតជ្រូក ដោយពាក្យថា លោកជាមនុស្សមានអាពាធ ទឹកនោមផ្អែម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នបុគ្គលដែលជាអ្នកមានអាពាធទឹកនោមផ្អែម ដោយពាក្យថា លោកជាមនុស្សមានអាពាធទឹកនោមផ្អែម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២២១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅ
ID: 636783416198041679
ទៅកាន់ទំព័រ៖