ព្រះត្រៃបិដក ភាគ ០៣
ភេទថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ដោយពាក្យថា លោក ខ្ពស់ពេក លោកទាបពេក លោកខ្មៅពេក លោកសពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅភេទដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ដោយ ពាក្យថា លោកខ្ពស់ពេក លោកទាបពេក លោកខ្មៅពេក លោកសពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភេទថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ដោយពាក្យថា លោកមិនខ្ពស់ពេក លោកមិនទាបពេក លោកមិនខ្មៅពេក លោកមិនសពេក ត្រូវអាបត្ដិ បាចិត្ដិយគ្រប់ៗ វាចា។
ID: 636783416584223767
ទៅកាន់ទំព័រ៖