ព្រះត្រៃបិដក ភាគ ០៣
[២២៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភេទដ៏ខ្ពងខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ដោយពាក្យថា លោកមិនខ្ពស់ពេក លោកមិនទាបពេក លោកមិនខ្មៅពេក លោកមិន សពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដែលជាធម៌ដ៏ថោកទាប ដោយពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលរាគៈគ្របសង្កត់ហើយ ទោសៈគ្របសង្កត់ហើយ មោហៈគ្របសង្កត់ហើយ ដោយពាក្យថា លោកត្រូវរាគៈ គ្របសង្កត់ហើយ លោកត្រូវទោសៈគ្របសង្កត់ហើយ លោកត្រូវមោហៈគ្របសង្កត់ហើយ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២២៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុ
ID: 636783417182908010
ទៅកាន់ទំព័រ៖