ព្រះត្រៃបិដក ភាគ ០៣
ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ដោយពាក្យថា លោកត្រូវរាគៈគ្របសង្កត់ហើយ លោកត្រូវទោសៈគ្រប សង្កត់ហើយ លោកត្រូវមោហៈគ្របសង្កត់ហើយ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោនចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដែលជាធម៌ដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុ ដែលត្រូវរាគៈ គ្របសង្កត់ហើយ ត្រូវទោសៈគ្របសង្កត់ហើយ ត្រូវមោហៈគ្របសង្កត់ហើយ ដោយពាក្យថា លោកប្រាសចាក រាគៈ លោកប្រាសចាកទោសៈ លោកប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៨] ឧបសម្បន្នភិក្ខ្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅធម៌ដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែល ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ដោយពាក្យថា លោកប្រាសចាករាគៈ លោកប្រាសចាកទោសៈ លោកប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
ID: 636783417664635563
ទៅកាន់ទំព័រ៖