ព្រះត្រៃបិដក ភាគ ០៣
[២២៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលត្រូវអាបត្ដិបារាជិក ត្រូវអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិថុល្លច្ច័យ ត្រូវអាបត្ដិបាចិត្ដិយ ត្រូវអាបត្ដិបាដិទេសនីយ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិទុញ្ភសិត ដោយពាក្យថា លោក ត្រូវអាបត្ដិបារាជិក លោកត្រូវអាបត្ដិសង្ឃាទិសេស លោកត្រូវអាបត្ដិថុល្លច្ច័យ លោក ត្រូវអាបត្ដិបាចិត្ដិយ លោកត្រូវអាបត្ដិបាដិទេសនីយ លោកត្រូវអាបត្ដិទុក្កដ លោក ត្រូវអាបត្ដិទុញ្ភសិត ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២៣០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលជាសោតាបន្ន ដោយពាក្យថា លោក ត្រូវអាបត្ដិបារាជិក។ បេ។ លោកត្រូវអាបត្ដិទុញ្ភសិត ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២៣១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុ
ID: 636783418147013153
ទៅកាន់ទំព័រ៖