ព្រះត្រៃបិដក ភាគ ០៣

ដែល​ត្រូវ​អាបត្ដិ​បារាជិក​។​បេ​។​ ​ត្រូវ​អាបត្ដិ​ទុញ្ភសិត​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​សោតាបន្ន​បុគ្គល​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​វាចា​។​
 ​[​២៣២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ក៏​ពោល​សំដៅ​ភិក្ខុ​ដ៏​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យ​ខ្ពង់ខ្ពស់​ ​គឺថា​ពោល​សំដៅ​ឧបសម្បន្ន​ភិក្ខុ​ដែល​ជា​សោតាបន្ន​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​សោតាបន្ន​បុគ្គល​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​ ​វាចា​។​ ​
 ​[​២៣៣​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រា​ថា្ន​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ក៏​ពោល​សំដៅ​ភិក្ខុ​ដ៏​ថោកទាប​ ​ដោយ​ពាក្យថោកទាប​ ​គឺថា​ពោល​សំដៅ​សត្វ​ឱដ្ឋ​ ​សត្វ​ពពែ​ ​សត្វ​គោ​ ​សត្វ​លា​ ​សត្វតិរច្ឆាន​ ​សត្វ​នរក​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​សត្វ​ឱដ្ឋ​ ​លោក​ជា​សត្វ​ពពែ​ ​លោក​ជា​សត្វ​គោ​ ​លោក​ជា​សត្វ​លា​ ​លោក​ជា​សត្វតិរច្ឆាន​ ​លោក​ជា​សត្វ​នរក​ ​លោក​មិន​មាន​គតិ​ល្អ​ទេ​ ​លោក​មានតែ​គតិ​អាក្រក់​ម្យ៉ាង​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​វាចា​។​
 [​២៣៤​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ក៏​ពោល​សំដៅ​ភិក្ខុ​ដ៏​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យថោកទាប​ ​គឺថា​ពោល​សំដៅ​ឧបសម្បន្ន​ភិក្ខុ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636783418690294227
ទៅកាន់ទំព័រ៖