ព្រះត្រៃបិដក ភាគ ០៣
ដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាសត្វឱដ្ឋ លោកជាសត្វពពែ លោកជាសត្វគោ លោកជាសត្វលា លោកជាសត្វតិរច្ឆាន លោកជាសត្វនរក លោកគ្មានគតិល្អទេ លោកមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២៣៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក ដោយពាក្យថា លោកជាបណ្ឌិត លោកជាមនុស្សឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក លោកគ្មានគតិអាក្រក់ទេ លោកមានគតិល្អតែម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២៣៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាបណ្ឌិត លោកជាមនុស្សឈ្លាស
ID: 636783419265477126
ទៅកាន់ទំព័រ៖