ព្រះត្រៃបិដក ភាគ ០៣
លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក លោកគ្មានគតិអាក្រក់ទេ លោកមានតែគតិល្អម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះ គឺនិយាយថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែង ជាអ្នកនេសាទ ជាជាងធ្វើរទេះ ជាអ្នកចោលសម្រាម ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៣៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាក្សត្រិយ៍ ជាព្រាហ្មណ៍ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។
[២៣៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ឈ្មោះអវកណ្ណក ឈ្មោះជវកណ្ណក ឈ្មោះធនិដ្ឋក ឈ្មោះសវិដ្ឋក ឈ្មោះកុលវឌ្ឍក ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ឈ្មោះពុទ្ធរក្ខិត
ID: 636783419881872382
ទៅកាន់ទំព័រ៖