ព្រះត្រៃបិដក ភាគ ០៣
ធម្មរក្ខិត សង្ឃរក្ខិត ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាកោសិយគោត្ដ ជាភារទ្វាជគោត្ដ។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាគោតមគោត្ដ ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាជាងចាំង ជាអ្នកចោលផ្កា។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាអ្នកភ្ជួររាស់ ជាឈ្មួញ ជាអ្នករក្សាគោ។ បេ។ ថាក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាជាងត្បាញផែងបបុស ជាស្មូនឆ្នាំង ជាជាងដម្បាញ ជាអ្នកធ្វើស្បែក ជាខ្មាន់ ព្រះកេស។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាអ្នករាប់ដៃទទេ ជាអ្នករាប់ដោយវិធីនព្វន្ដ ជាអ្នកសរសេរអក្សរ (ស្មេរ)។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាមនុស្សគំលង់ ជាមនុស្សកើតបូស ជាមនុស្សសម្រែង ជាមនុស្សកើត រោគរីងរៃ ជាមនុស្សឆ្កួតជ្រូក។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ កើតរោគប្រមេះទឹកនោមផ្អែម។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ មិនខ្ពស់ពេក មិនទាបពេក មិនខ្មៅ ពេក មិនសពេក។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ត្រូវរាគៈ គ្របសង្កត់ ត្រូវទោសៈគ្របសង្កត់ ត្រូវមោហៈគ្របសង្កត់។បេ។
ID: 636783420518358787
ទៅកាន់ទំព័រ៖