ព្រះត្រៃបិដក ភាគ ០៣
ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ត្រូវអាបត្ដិបារាជិក។ បេ។ ត្រូវអាបត្ដិទុញ្ភសិត។ បេ។ ថាក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាសោតាបន្នបុគ្គល។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក មនុស្សទាំងនោះគ្មានគតិល្អទេ មនុស្ស ទាំងនោះមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤០] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ជនទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិ ល្អម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤១] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។ បេ។
ID: 636783420891700140
ទៅកាន់ទំព័រ៖