ព្រះត្រៃបិដក ភាគ ០៣

ឧបសម្បន្ន​ភិក្ខុ​ ​ចង់​ជេរ​ ​ចង់​ប្រទេច​ ​ចង់​បង្អាប់បង្អោន​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​មនុស្ស​ទំាង​ឡាយ​ណាមួយ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​មនុស្ស​ទាំងនោះ​គ្មាន​គតិ​អាក្រក់​ ​មនុស្ស​ទាំងនោះ​មានតែ​គតិ​ល្អ​ម្យ៉ាង​ទេ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដ​គ្រប់​ៗ​វាចា​។​
 [​២៤២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ចង់​ជេរ​ ​ចង់​ប្រទេច​ ​ចង់​បង្អាប់បង្អោន​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​មិនមែន​ជា​ចណ្ឌាល​ ​មិនមែន​ជាង​ត្បាញ​ផែង​ឫស្សី​ ​មិនមែន​អ្នកនេសាទ​ ​មិនមែន​ជាជាង​ធ្វើ​រថ​ ​មិនមែន​អ្នក​ចោល​សម្រាម​។​ ​បេ​។​ ​ថា​ ​យើង​ ​ទាំងឡាយ​មិនមែន​ជា​បណ្ឌិត​ ​មិនមែន​ជា​អ្នក​ឈ្លាស​ ​មិនមែន​ជា​អ្នកប្រាជ្ញ​ ​មិនមែន​ជា​ពហុស្សូត​ ​មិនមែន​ជា​ធម្មកថិក​ ​ដំណើរ​អាក្រក់​មិន​មានដល់​ ​យើង​ទាំងឡាយ​ទេ​ ​ដំណើរ​ល្អ​តែ​ម្យ៉ាង​ ​ប្រាកដ​ដល់​យើង​ទាំងឡាយ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​គ្រប់​ ​ៗ​ ​វាចា​។​ ​
 ​[​២៤៣​]​ ​ឧបសម្បន្ន​ភិក្ខុ​ចង់​ជេរ​ ​ចង់​ប្រទេច​ ​ចង់​បង្អាប់បង្អោន​ចំពោះ​អនុបសម្បន្ន​(​១​)​ ​បុគ្គល​ ​ក៏​ពោល​សំដៅ​បុគ្គល​ដ៏​ថោកទាប​ ​
​(​១​)​ ​បាន​ដល់​សិក្ខមានា​ ​សាមណេរ​ ​សាមណេរី​ ​និង​គ្រហស្ថ​ ​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636783421368197395
ទៅកាន់ទំព័រ៖