ព្រះត្រៃបិដក ភាគ ០៣

ដោយ​ពាក្យ​ដ៏​ថោកទាប​។​បេ​។​ ​ពោល​សំដៅ​បុគ្គល​ដ៏​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យ​ដ៏​ថោកទាប​។​ ​បេ​។​ ​ពោល​សំដៅ​បុគ្គល​ដ៏​ថោកទាប​ ​ដោយ​ ​ពាក្យ​ដ៏​ខ្ពង់ខ្ពស់​។​ ​បេ​។​ ​ពោល​សំដៅ​បុគ្គល​ដ៏​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យ​ដ៏​ខ្ពង់ខ្ពស់​ ​គឺ​និយាយ​សំដៅ​អនុបសម្បន្ន​បុគ្គល​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​ដោយ​ពាក្យ​ថា​ ​អ្នកឯង​ជា​ ​បណ្ឌិត​ ​អ្នកឯង​ជា​អ្នក​ឈ្លាស​ ​អ្នកឯង​ជា​អ្នកប្រាជ្ញ​ ​អ្នកឯង​ជា​ពហុស្សូត​ ​អ្នកឯង​ជា​ធម្មកថិក​ ​ដំណើរ​អាក្រក់​មិន​មានដល់​អ្នកឯង​ទេ​ ​ដំណើរ​ល្អ​តែ​ម្យ៉ាង​ប្រាកដ​ដល់​អ្នកឯង​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដ​គ្រប់​ៗ​ ​វាចា​។​
 [​២៤៤​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ចង់​ជេរ​ ​ចង់​ប្រទេច​ ​ចង់​បង្អាប់បង្អោន​ចំពោះ​អនុបសម្បន្ន​បុគ្គល​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ក្នុង​លោក​នេះ​ ​មាន​មនុស្ស​ពួក​ខ្លះ​ ​ជា​ចណ្ឌាល​ ​ជាជាង​ត្បាញ​ផែង​ឫស្សី​ ​ជា​អ្នកនេសាទ​ ​ជាជាង​ធ្វើ​រថ​ ​ជា​អ្នក​ចោល​សម្រាម​។​ ​បេ​។​ ​ថា​ ​ក្នុង​លោក​នេះ​ ​មាន​ ​មនុស្ស​ពួក​ខ្លះ​ ​ជា​បណ្ឌិត​ ​ជា​មនុស្ស​ឈ្លាស​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​មនុស្ស​ទាំងនោះ​គ្មាន​គតិ​អាក្រក់​ទេ​ ​មនុស្ស​ទាំងនោះ​មានតែ​គតិ​ល្អ​ម្យ៉ាង​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដ​គ្រប់​ៗ​ ​វាចា​។​
 [​២៤៥​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ចង់​ជេរ​ ​ចង់​ប្រទេច​ ​ចង់​បង្អាប់បង្អោន​ចំពោះ​អនុបសម្បន្ន​ ​ហើយ​ពោល​យ៉ាងនេះ​ ​គឺ​និយាយ​ថា​ ​មនុស្ស​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636783421773640585
ទៅកាន់ទំព័រ៖