ព្រះត្រៃបិដក ភាគ ០៣
ទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។ បេ។ ថា មនុស្សទាំងឡាយណាមួយ ជាបណ្ឌិត ជាអ្នក ឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។ ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ក៏ពោលយ៉ាងនេះ ថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោល សម្រាម។ បេ។ ថា យើងទាំងឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់យើងទាំងឡាយ ដំណើរល្អតែម្យ៉ាងប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤៦] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថា្នដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប ក៏ពោលសំដៅបុគ្គលជាមនុស្សចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម
ID: 636783422058716890
ទៅកាន់ទំព័រ៖