ព្រះត្រៃបិដក ភាគ ០៣
ដោយពាក្យថា លោកជាចណ្ឌាល លោកជាជាងត្បាញផែងឫស្សី លោកជាអ្នកនេសាទ លោកជាជាងធ្វើរថ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្ន ភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ថោកទាប គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាជាតិក្សត្រ ជាតិព្រាហ្មណ៍ ដោយពាក្យថា លោកជាចណ្ឌាល លោកជាជាងត្បាញផែងឫស្សី លោកជាអ្នកនេសាទ លោកជាជាងធ្វើរថ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់ បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោល សំដៅបុគ្គលថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថានិយាយសំដៅឧបសម្បន្នភិក្ខុជាចណ្ឌាល ជាជាងត្បាញផែង ជាអ្នកនេសាទ ជាជាងធ្វើរថ អ្នកចោលសម្រាម ដោយពាក្យថា លោកជាក្សត្រ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ខ្ពងខ្ពស់
ID: 636783422303950917
ទៅកាន់ទំព័រ៖