ព្រះត្រៃបិដក ភាគ ០៣
ជាអ្នកចោលសម្រាម។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិល្អម្យ៉ាង ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៤៨] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។ បេ។ ថា មនុស្សទាំងឡាយណាមួយជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៤៩] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នកនេសាទ មិនមែនជាជាងធ្វើរថ
ID: 636783423044073249
ទៅកាន់ទំព័រ៖