ព្រះត្រៃបិដក ភាគ ០៣
មិនមែនជាអ្នកចោលសម្រាម។ បេ។ ថា យើងទាំងឡាយមិនមែនជា បណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់យើងទាំងឡាយទេដំណើរ ល្អតែម្យ៉ាងប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗវាចា។
[២៥០] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់។ បេ។ ពោល សំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅអនុបសម្បន្នបុគ្គលដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជា ធម្មកថិក ដោយពាក្យថា អ្នកឯងជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដំណើរអាក្រក់មិនមានដល់អ្នកឯងទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់អ្នកឯង ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៥១] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល
ID: 636783423436345686
ទៅកាន់ទំព័រ៖