ព្រះត្រៃបិដក ភាគ ០៣
បើអកាលចីវរកើតឡើងចំពោះភិក្ខុ ទាំងភិក្ខុសោតក៏ត្រូវការ (អកាលចីវរនោះ) ត្រូវទទួលចុះ លុះទទួលរួចហើយ ត្រូវរវៀសរវៃធ្វើឱ្យឆាប់ បើចីវរនោះខ្វះធ្វើមិនគ្រប់ទេ ភិក្ខុនោះមានបំណងថានឹងរកចីវរមកបំពេញនូវចីវរដែលខ្វះ (នោះ) ត្រូវទុកចីវរនោះបានយ៉ាងយូរបំផុតត្រឹម ១ខែ បើទុកឱ្យលើសពី ១ខែនោះទៅ បើទុកជាមានបំណងថានឹងរកចីវរមកបំពេញទៀតក៏ដោយ គង់ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៣៤] ត្រង់ពាក្យថា កាលបើចីវររបស់ភិក្ខុសម្រេចហើយ អធិប្បាយថា ចីវរដែលភិក្ខុធ្វើរួចហើយក្ដី ចីវរបាត់ក្ដី ចីវរខូចក្ដី ចីវរភ្លើងឆេះក្ដី សេចក្ដីចង់បានចីវរដាច់ស្រឡះហើយក្ដី។ ពាក្យថា កឋិនដោះហើយ អធិប្បាយថា កឋិនដែលដោះហើយ បណ្ដាមាតិកាទាំង ៨យ៉ាង ដោយមាតិកាណាមួយ ឬពុំនោះ ជំនុំសង្ឃបានដោះហើយក្នុងចន្លោះ (ខេត្ដកឋិន)។ (បើ) ភិក្ខុមិនបានក្រាលគ្រងកឋិនទេ ចីវរដែលកើតឡើងក្នុងឱកាស ១១ខែ ហៅថា អកាលចីវរ (បើ) ភិក្ខុបានក្រាលគ្រងកឋិន ចីវរដែលកើតឡើងក្នុងឱកាស ៧ខែ ហៅថា អកាលចីវរ បើទុកជា គេពោលថាជាកាលចីវរហើយក៏ដោយ គង់ហៅថា អកាលចីវរដូចគ្នា។
ID: 636783183233146849
ទៅកាន់ទំព័រ៖