ព្រះត្រៃបិដក ភាគ ០៣

ប្រាថ្នា​តែ​និយាយលេង​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ក្នុង​លោក​នេះ​ ​មាន​មនុស្ស​ពួក​ខ្លះ​ជា​ចណ្ឌាល​ ​ជាជាង​ត្បាញ​ផែង​ឫស្សី​ ​ជា​អ្នកនេសាទ​ ​ជាជាង​ ​រថ​ ​ជា​អ្នក​ចោល​សម្រាម​។​ ​បេ​។​ ​ថា​ ​ក្នុង​លោក​នេះ​ ​មាន​មនុស្ស​ពួក​ខ្លះ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​ដំណើរ​អាក្រក់​មិន​មានដល់​មនុស្ស​ទាំងឡាយ​នោះ​ទេ​ ​ដំណើរ​ល្អ​តែ​ម្យ៉ាង​ ​ប្រាកដ​ដល់​មនុស្ស​ទាំងឡាយ​នោះ​ ​ត្រូវ​អាបត្ដិ​ទុញ្ភសិត​គ្រប់​ៗ​ ​វាចា​។​
 [​២៥២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​មិន​ប្រាថ្នា​ដើម្បី​ជេរ​ ​មិន​ប្រាថ្នា​ដើម្បី​ប្រទេច​ ​មិន​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ ​ចំពោះ​អនុបសម្បន្ន​បុគ្គល​ ​ប្រាថ្នា​តែ​និយាយលេង​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​មនុស្ស​ទាំងឡាយ​ណាមួយ​ជា​ចណ្ឌាល​ ​ជាជាង​ត្បាញ​ផែង​ឫស្សី​ ​ជា​អ្នកនេសាទ​ ​ជាជាង​រថ​ ​ជា​អ្នក​ ​ចោល​សម្រាម​។​បេ​។​ ​ថា​ ​មនុស្ស​ទាំងឡាយ​ណាមួយ​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​ត្រូវ​អាបត្ដិ​ទុញ្ភសិត​គ្រប់​ៗ​វាចា​។​ ​
 ​[​២៥៣​]​ ​ឧបសម្បន្ន​ភិក្ខុ​មិន​ប្រាថ្នា​ដើម្បី​ជេរ​ ​មិន​ប្រាថ្នា​ដើម្បី​ប្រទេច​ ​មិន​ប្រាថ្នា​ដើម្បី​បង្អាប់បង្អោន​ចំពោះ​អនុបសម្បន្ន​បុគ្គល​ ​ប្រាថ្នា​តែ​និយាយលេង​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​មិនមែន​ជា​ចណ្ឌាល​ ​មិនមែន​ជាជាង​ត្បាញ​ផែង​ឫស្សី​ ​មិនមែន​ជា​អ្នកនេសាទ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636783423882721217
ទៅកាន់ទំព័រ៖