ព្រះត្រៃបិដក ភាគ ០៣

ដើម្បី​បំបែក​ភិក្ខុ​ខាង​ណេះ​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណោះ​ហើយ​យក​មក​និយាយប្រាប់​ភិក្ខុ​ខាង​ណេះ​ ​ដើម្បី​បំបែក​ភិក្ខុ​ខាង​ណោះ​ ​ម្ល៉ោះហើយ​ ​សេចក្ដី​បង្កហេតុ​ទាំងឡាយ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ផង​ ​សេចក្ដី​បង្កហេតុ​ទាំងឡាយ​ដែល​បាន​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ដោយ​ក្រៃលែង​ឡើង​ផង​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​កម្ម​ដែល​អ្នករាល់គ្នា​ធ្វើ​នេះ​ ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​បា​ចិ​ត្ដិយ​ ​ព្រោះ​ពោល​ពាក្យ​ញុះញង់​ភិក្ខុ​ផងគ្នា​។​
 ​[​២៥៦​]​ ​ដែល​ហៅថា​ ​ពាក្យ​ញុះញង់​ ​គឺ​ញុះញង់​ដោយ​អាការ​ពីរ​យ៉ាង​ ​បានខាង​ឯ​បុគ្គល​ចង់ឱ្យ​គេ​ស្រឡាញ់​ខ្លួន១​ ​ចង់​បំបែក​គេ១​។​ ​ភិក្ខុ​ពាំនាំ​ពាក្យ​ញុះញង់​ដោយ​អាការ​ ​១០​ ​យ៉ាង​ ​គឺ​ដោយ​ជាតិ​ក្ដី​ ​ដោយ​ ​នាម​ក្ដី​ ​ដោយ​គោ​ត្ដ​ក្ដី​ ​ដោយ​ការងារ​ក្ដី​ ​ដោយ​សិល្បសាស្ដ្រ​ក្ដី​ ​ដោយ​ ​អាពាធ​ក្ដី​ ​ដោយ​ភេទ​ក្ដី​ ​ដោយ​ធម៌​ជា​គ្រឿង​សៅហ្មង​ក្ដី​ ​ដោយ​អាបត្ដិ​ក្ដី​ ​ដោយ​ពាក្យ​ជេរ​ក្ដី​។​ ​ដែល​ហៅថា​ ​ជាតិ​ ​គឺជា​តិ​មាន​ពីរ​យ៉ាង​ ​បានខាង​ជាតិ​ថោកទាប១​ ​ជាតិ​ខ្ពង់ខ្ពស់​ ​១​។​ ​ដែល​ហៅថា​ ​ជាតិ​ថោកទាប​នោះ​ ​គឺ​ ​ជាតិ​ចណ្ឌាល​ ​ជាតិ​ជាង​ផែង​ ​ជាតិ​អ្នកនេសាទ​ ​ជាតិ​ជាង​រថ
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636783425348285043
ទៅកាន់ទំព័រ៖