ព្រះត្រៃបិដក ភាគ ០៣

ចំពោះ​លោក​ថា​ ​លោក​ជា​ជាតិ​ចណ្ឌាល​ ​ជាតិ​ជាង​ផែង​ ​ជាតិ​អ្នកនេសាទ​ ​ជាតិ​ជាង​រថ​ ​ជាតិ​អ្នក​ចោល​សម្រាម​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ម៉ាត់​។​
 [​២៥៨​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​ក្សត្រ​ ​ជា​ព្រាហ្មណ៍​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 ​[​២៥៩​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ឈ្មោះ​អវ​ក​ណ្ណ​ក​(​១​)​ ​ឈ្មោះ​ជវ​ក​ណ្ណ​ក​ ​ឈ្មោះ​ធ​និ​ដ្ឋ​ក​ ​ឈ្មោះ​សវិ​ដ្ឋ​ក​ ​ឈ្មោះ​កុល​វ​ឌ្ឍ​ក​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៦០​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ឈ្មោះ​ពុទ្ធ​រក្ខិត​ ​ធម្មរក្ខិត​ ​សង្ឃរក្ខិត​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ម៉ាត់​។​
​(​១​)​ ​ពាក្យ​ទាំងនេះ​ជា​ឈ្មោះ​របស់​មនុស្ស​ដែល​ជា​ខ្ញុំបម្រើ​គេ​ ​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636783426352352472
ទៅកាន់ទំព័រ៖