ព្រះត្រៃបិដក ភាគ ០៣

​[​២៦១​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​កោសិយ​គោ​ត្ដ​ ​ភារ​ទ្វា​ជ​គោ​ត្ដ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
​[​២៦២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​គោតម​គោ​ត្ដ​ ​មោគ្គល្លាន​គោ​ត្ដ​ ​កច្ចាយន​គោ​ត្ដ​ ​វា​សេដ្ឋ​គោ​ត្ដ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយៗ​ម៉ាត់​។​
​[​២៦៣​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នំា​ពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជាជាង​ចាំង​ ​ជា​អ្នក​ចោល​នូវ​ផ្កា​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដយ​រាល់​ៗ​ម៉ាត់​។​
​[​២៦៤​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​អ្ន​ក​ភ្ជូ​ររាស់​ ​ជា​អ្នក​ជួញ​ ​ជា​អ្នករក្សា​គោ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ម៉ាត់​។​

ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636783426894623488
ទៅកាន់ទំព័រ៖