ព្រះត្រៃបិដក ភាគ ០៣

 [​២៦៥​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជាជាង​ផែង​បបុស​ ​ជា​ស្មូនឆ្នាំង​ ​ជា​ជាង​ដម្បាញ​ ​ជាជាង​ស្បែក​ ​ជា​ខ្មាន់​ព្រះកេស​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៦៦​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​អ្នក​រាប់​ដៃទទេ​ ​ជា​ហោរ​ ​ជា​ស្មៀន​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៦៧​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ពោល​ចំពោះ​លោក​ថា​ ​លោក​ជា​មនុស្ស​ឃ្លង់​ ​ជា​មនុស្ស​ដំបៅពក​ ​ជា​មនុស្ស​ស្រែង​ ​ជា​មនុស្ស​កើតរោគ​រីងរៃ​ ​ជា​មនុស្ស​ឆ្កួតជ្រូក​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​ ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៦៨​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​មនុស្ស​កើតរោគ​ប្រមេះ​ផ្អែម​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អា​បត្ដ្ដិ​ ​បា​ចិ​ត្ដិយ​រាល់​ ​ៗ​ ​ម៉ាត់​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636783427333648599
ទៅកាន់ទំព័រ៖