ព្រះត្រៃបិដក ភាគ ០៣

 [​២៦៩​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​បុគ្គល​ខ្ពស់​ពេក​ ​ទាប​ពេក​ ​ខ្មៅ​ពេក​ ​សពេ​ក​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៧០​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​បុគ្គល​មិន​ខ្ពស់​ពេក​ ​មិន​ទាប​ពេក​ ​មិន​ខ្មៅ​ពេក​ ​មិន​សពេ​ក​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៧១​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​បុគ្គល​មាន​រាគៈ​រួបរឹត​ហើយ​ ​មាន​ទោសៈ​រួបរឹត​ហើយ​ ​មាន​មោហៈ​រួបរឹត​ហើយ​ ​(​ ​ភិក្ខុ​អ្នក​ញុះញង់​នោះ​ ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៧២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​មនុស្ស​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ ​ៗ​ ​ម៉ាត់​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636783427756282772
ទៅកាន់ទំព័រ៖