ព្រះត្រៃបិដក ភាគ ០៣

 [​២៧៣​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​ ​ឧបសម្បន្ន​ភិក្ខុ​ថា​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ត្រូវ​អាបត្ដិ​បារាជិក​ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ហើយ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ហើយ​ ​ត្រូវ​អាបត្ដិ​ ​បាដិទេសនីយ​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ហើយ​ ​ត្រូវ​អាបត្ដិ​ទុញ្ភសិត​ហើយ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
 [​២៧៤​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​បុគ្គល​ដល់ហើយ​នូវ​សោតាបត្ដិផល​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ ​ៗ​ ​ម៉ាត់​។​ ​
 [​២៧៥​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ ​នាំពាក្យ​ ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយចំ​ពោះ​លោក​ថា​ ​លោក​ជា​សត្វ​ឱដ្ឋ​ ​ជា​សត្វ​ពពែ​ ​ជា​សត្វ​គោ​ ​ជា​សត្វ​លា​ ​ជា​សត្វតិរច្ឆាន​ ​ជា​សត្វ​នរក​ ​សុគតិ​របស់​លោក​គ្មាន​ទេ​ ​ទុគ្គតិ​តែ​ម្យ៉ាង​នឹង​ប្រាកដ​ដល់​លោក​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​ម៉ាត់​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636783428077561148
ទៅកាន់ទំព័រ៖