ព្រះត្រៃបិដក ភាគ ០៣
[២៧៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ក្នុងលោកនេះជនទាំងឡាយពួកខ្លះជាបណ្ឌិត ជាអ្នកឈ្លាសជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ក៏សឹងមាន ទុគ្គតិរបស់លោកទាំងនោះគ្មាទេ សុគតិតែម្យ៉ាង នឹងប្រាកដដល់លោកទាំងនោះ ឯភិក្ខុនោះ (ដែល ពោលពាក្យដូច្នេះ ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗម៉ាត់។
[២៨០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានំា ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ជនពួកណា ពិតជាចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាជាងរថ ជាអ្នកចោលសម្រាម ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។ ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នា ហើយនាំពាក្យញុះញង់ទៅ ប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ជនពួកណា ពិតជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ទុគ្គតិរបស់ជនទាំងនោះគ្មានទេ
ID: 636783428975412502
ទៅកាន់ទំព័រ៖