ព្រះត្រៃបិដក ភាគ ០៣

 [​២៨២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​នាំ​ ​ពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ឯទៀត​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ម៉ាត់​។​ ​ឧបសម្បន្ន​ភិក្ខុ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ហើយ​នាំពាក្យ​ញុះ​ ​ញង់​ទៅ​ប្រាប់​អនុបសម្បន្ន​បុគ្គល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ឧបសម្បន្ន​ភិក្ខុ​ឮ​ពាក្យ​ ​របស់​អនុបសម្បន្ន​បុគ្គល​ហើយ​ ​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ឧបសម្បន្ន​ភិក្ខុ​ឮ​ពាក្យ​របស់​អនុបសម្បន្ន​បុគ្គល​ហើយ​ ​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​អនុបសម្បន្ន​បុគ្គល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​២៨៣​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​អ្នក​មិន​ចង់ឱ្យ​គេ​ស្រឡាញ់​ខ្លួន​ ​ដល់​ភិក្ខុ​មិន​ប្រាថ្នា​ឱ្យ​គេ​បែកគ្នា​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី​ ​៣​ ​ចប់​។​

ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636783429639690497
ទៅកាន់ទំព័រ៖