ព្រះត្រៃបិដក ភាគ ០៣

មិន​សម្បី​អ្នក​ទាំងឡាយ​បង្ហាញ​ធម៌​ជា​បទ​ចំពោះ​ ​ពួក​ឧបា​សកៗ​ក៏​ទៅជា​មិន​មាន​សេចក្ដី​គោរព​ ​មិន​កោតក្រែង​ ​ប្រព្រឹត្ដ​មិន​សមគួរ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ម្នាល​បុរស​ទទេ​ទាំងឡាយ​ ​កម្ម​ដែល​អ្នក​ទាំងឡាយ​ធ្វើ​នេះ​ ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​បង្រៀន​ធម៌​ជា​បទ​ចំពោះ​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​២៨៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​អនុបសម្បន្ន​នោះ​ ​គឺ​ជន​ទាំងអស់​ ​លើកលែងតែ​ភិក្ខុ​នឹង​ភិក្ខុនី​ចេញ​ ​ហៅថា​ ​អនុបសម្បន្ន​។​
 ​[​២៨៦​]​ ​ដែល​ហៅថា​ ​បទ​នោះ​ ​គឺ​បទ១​ ​អនុបទ១​ ​អន្វក្ខរៈ១​ ​អនុព្យញ្ជនៈ​(​១​)​ ​១​។​ ​ដែល​ហៅថា​ ​ជា​បទ​នោះ​ ​គឺ​ឧបសម្បន្ន​ទាំង​អនុបសម្បន្ន​ផ្ដើម​តាំង​ព្រមគ្នា​ ​បញ្ចប់​ព្រមគ្នា​។​ ​ដែល​ហៅថា​ ​ជា​អនុបទ​នោះ​គឺ​ ​ឧបសម្បន្ន​ទាំង​អនុបសម្បន្ន​ផ្ដើម​តាំង​ផ្សេងគ្នា​ ​បញ្ចប់​ព្រមគ្នា​ ​ដែល​ហៅថា​ ​អន្វក្ខរៈ​នោះ​ ​គឺ​ឧបសម្បន្ន​ប្រាប់​អនុបសម្បន្ន​ថា​ ​រូបំ​ ​អនិច្ចំ​ ​អនុបសម្បន្ន​ទទួល​ថា​រូ​ព្រមគ្នា​។​ ​ដែល​ហៅថា​ ​ជា​អនុព្យញ្ជនៈ​នោះ​ ​គឺ​ឧបសម្បន្ន​ប្រាប់
​(​១​)​ ​អ​ក្ស​រមួយៗ​ ​ហៅថា​ ​អន្វក្ខរៈ​ ​ប្រជុំ​នៃ​អក្ខរៈ​មួ​យស​ព្ទៗ​ ​ហៅថា​ ​អនុព្យញ្ជនៈ​ ​ប្រជុំ​នៃ​អក្ខរៈ​ ​នឹង​អនុព្យញ្ជនៈ​ហោ​ថា​ ​បទ​ ​បទ​ទី​ ​១​ ​ហោ​ថា​ ​បទ​ ​បទ​ទី​ ​២​ ​ហៅថា​ ​អនុបទ​ ​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636783430481358638
ទៅកាន់ទំព័រ៖