ព្រះត្រៃបិដក ភាគ ០៣
អនុបសម្បន្នថា រូបំ អនិច្ចំ អនុបសម្បន្នបញ្ចេញសំឡេង (ដោយរហ័ស) ថា វេទនា អនិច្ចា
(១) ដូច្នេះ ឈ្មោះថា បង្រៀនជាអនុព្យញ្ជនៈ។ បទណាក្ដី អនុបទណាក្ដី អន្វក្ខរៈណាក្ដី អនុព្យញ្ជនៈណាក្ដី ទាំងអស់នុ៎ះ ឈ្មោះថាធម៌ជាបទ (គឺជាចំណែក)។ ពាក្យដែលជាពុទ្ធភាសិត សាវកភាសិត ឥសិភាសិត ទេវតាភាសិត ដែលអាស្រ័យនូវអដ្ឋកថា អាស្រ័យនូវបាលី ឈ្មោះថាធម៌។ ពាក្យថា បង្រៀន សេចក្ដីថា ភិក្ខុបង្រៀនដោយបទ ត្រូវអាបត្ដិបាចិត្ដិយរាល់ៗបទ។ ភិក្ខុបង្រៀនដោយអក្ខរៈ ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ អក្ខរៈ។
[២៨៧] អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នពិតមែន ហើយបង្រៀនធម៌ជាបទ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្នពិតមែន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយបង្រៀនធម៌ជាបទ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន តែភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ហើយបង្រៀនធម៌ជាបទ ត្រូវ អាបត្ដិបាចិត្ដិយ។ ឧបសម្បន្ន តែភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន មិនត្រូវអាបត្ដិ។
(១) ភិក្ខុប្រាប់ថា រូបំ អនិច្ចំ សាមណេរចាប់សូត្រថា វេទនា អនិច្ចា បទខាងដើមគឺ រូបំ និងវេទនានោះថាផ្សេងគ្នា ដល់បទខាងចុងគឺ អនិច្ចំនិងអនិច្ចានោះថាត្រូវស្មើគ្នា គឺស្មើត្រង់ថា អនិច្ច អនិច្ចនោះឯង ។
ID: 636783430985377466
ទៅកាន់ទំព័រ៖