ព្រះត្រៃបិដក ភាគ ០៣

 [​២៨៨​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​រៀន​បាលី​ជាមួយ​(​១​)​ ​(​នឹង​អនុបសម្បន្ន​)​ ​ដល់​ភិក្ខុ​ស្វាធ្យាយ​ជាមួយ​(​២​)​ ​(​នឹង​អនុបសម្បន្ន​)​ ​ដល់​ភិក្ខុ​ ​កំពុង​សូត្រ​គម្ពីរ​ដែល​ស្ទាត់​ដោយ​ច្រើន​(​៣​)​ ​ដល់​ភិក្ខុ​ថា​ជាមួយនឹង​អនុបសម្បន្ន​កំពុង​សូត្រធម៌​(​៤​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​អ្នក​ដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី​ ​៤​ ​ចប់​។​


​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​១​ ​ភិក្ខុ​រៀន​បាលី​ជាមួយនឹង​អនុបសម្បន្ន​ ​ថាព្រមគ្នា​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​ ​ល​។​ ​(​២​)​ ​ភិក្ខុ​ស្វាធ្យាយ​ជាមួយនឹង​អនុបសម្បន្ន​ ​សូត្រ​ព្រមគ្នា​ជាមួយនឹង​អនុបសម្បន្ន​នោះ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​ល​។​ ​(​៣​)​ ​បើ​ក្នុង​គាថា​មួយ​ ​(​បួន​បាទ​)​ ​អនុបសម្បន្ន​បាន​ចេះ​ ​ស្ទាត់​បី​បាទ​ហើយ​ ​នៅ​មិនទាន់​ស្ទាត់​តែមួយ​បាទ​ ​អនុបសម្បន្ន​ចេះ​ ​ហៅថា​ ​មាន​គន្ថ​ស្ទាត់​ហើយ​ ​ដោយ​ច្រើន​។​ ​ល​។​ ​(​៤​)​ ​កាលបើ​អនុបសម្បន្ន​កំពុង​សូត្រ​នូវ​សុ​ត្ដ​ ​រអាក់រអួល​ក្នុង​កណ្ដាល​ ​បរិសទ្យ​ ​ភិក្ខុ​បង្គាប់​ថា​ ​អ្នកឯង​ចូរ​សូត្រ​យ៉ាងនេះ​ទៅ​ ​(​បង្គាប់​យ៉ាងនេះ​ហើយ​)​ ​ទុកជា​ថាព្រមគ្នា​ ​ជាមួយនឹង​អនុបសម្បន្ន​នោះ​ទៅ​ ​ក៏​មិន​ត្រូវ​អាបត្ដិ​ឡើយ​ ​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636783431548439671
ទៅកាន់ទំព័រ៖