ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៥​


 ​[​២៨៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​កាល​គង់នៅ​ ​អ​គ្គា​ឡ​វ​ចេតិយ​ ​ជិត​ក្រុង​អា​ឡ​វី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឧបាសក​តែង​មកកាន់​អារាម​ដើម្បីនឹង​ស្ដាប់ធម៌​។​ ​កាលបើ​ធម្មកថិក​សំដែងធម៌​ចប់ហើយ​ ​ពួក​ភិក្ខុ​ជា​ថេរ​ក៏​ទៅកាន់​ទី​ដែល​ខ្លួន​នៅ​។​ ​ភិក្ខុ​បួស​ថ្មី​ទាំងឡាយ​ ​ក៏​ភ្លេច​សតិ​ ​មិនដឹង​ខ្លួន​ ​ជា​អ្នក​អាក្រាត​កាយ​ថ្ងូរ​ស្រមុក​ដេកលក់​ជាមួយនឹង​ឧបាសក​ ​ទំាង​ឡាយ​ក្នុង​សាលា​សម្រាប់​ធ្វើបុណ្យ​នោះ​ឯង​។​ ​ឧបាសក​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​មិនទំនង​ជា​មនុស្ស​ភ្លេច​សតិ​ ​មិនដឹង​ខ្លួន​ ​ជា​អ្នក​អាក្រាត​កាយ​ថ្ងូរ​ស្រមុក​សឹង​លក់​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​របស់​ឧបាសក​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិន​សម្បី​ ​ភិក្ខុ​ទាំងឡាយ​សឹង​ជាមួយនឹង​អនុបសម្បន្ន​ឡើយ​។​ ​ខណៈនោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636783431934781769
ទៅកាន់ទំព័រ៖