ព្រះត្រៃបិដក ភាគ ០៣
(ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង១០ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ២ថ្ងៃ... ៣ថ្ងៃ... ៤ថ្ងៃ... ៥ថ្ងៃ... ៦ថ្ងៃ... ៧ថ្ងៃ... ៨ថ្ងៃ... ៩ថ្ងៃ... ១០ថ្ងៃ... បច្ចាសាចីវរ ក៏កើតឡើងក្នុងថ្ងៃទី ១០ ភិក្ខុគប្បីធ្វើចីវរឱ្យហើយ ក្នុងរវាង១០ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ១១ថ្ងៃ... ១២ថ្ងៃ... ១៣ថ្ងៃ... ១៤ថ្ងៃ... ១៥ថ្ងៃ... ១៦ថ្ងៃ... ១៧ថ្ងៃ ... ១៨ថ្ងៃ ... ១៩ថ្ងៃ ... ២០ថ្ងៃ ... បច្ចាសាចីវរ ក៏កើតឡើងក្នុងថ្ងៃទី២០ ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង ១០ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ២១ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៩ថ្ងៃ។ កាលបើ មូលចីវរកើតឡើងបាន ២២ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ ក្នុងរវាង៨ថ្ងៃ។ កាលបើមូលចីវរ កើតឡើងបាន ២៣ថ្ងៃ បច្ចាសាចីវរ ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៧ថ្ងៃ។
ID: 636783184210772766
ទៅកាន់ទំព័រ៖