ព្រះត្រៃបិដក ភាគ ០៣
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុទៅសឹងជាមួយ នឹងអនុបសម្បន្ន (រឿងនេះ)ពិតឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះមិនទំនងដេកជាមួយនឹងអនុបសម្បន្នសោះ ម្នាលភិក្ខុទាំងឡាយ កម្មនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ដេកជាមួយនឹងអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។ សិក្ខាបទនេះព្រះ ដ៏មានព្រះភាគបានទ្រង់បញ្ញត្ដដល់ភិក្ខុទាំងឡាយយ៉ាងនេះឯង។
[២៩០] គ្រានោះឯង ព្រះដ៏មានព្រះភាគកាលគង់នៅក្រុងអាឡវី គួរដល់ពុទ្ធអធ្យាស្រ័យហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកនាក្រុងកោសម្ពី ទ្រង់យាងដោយលំដាប់ទៅក៏បានដល់ក្រុងកោសម្ពីនោះឯង។ បានឮថា ព្រះដ៏មានព្រះភាគទ្រង់សម្រេចឥរិយាបថនៅពទរិការាមជិត ក្រុងកោសម្ពីនោះ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងរាហុល
ID: 636783432315813562
ទៅកាន់ទំព័រ៖