ព្រះត្រៃបិដក ភាគ ០៣
ដ៏មានអាយុថា ម្នាលរាហុលដ៏មានអាយុ សិក្ខាបទព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្ដដូច្នេះថា ភិក្ខុមិនត្រូវដេកជាមួយនឹងអនុបសម្បន្នទេ ម្នាលរាហុល (សាមណេរ) ដ៏មានអាយុ អ្នកចូរដឹងនូវទីសឹងចុះ។ គ្រានោះ រាហុលដ៏មានអាយុរកទីសឹងមិនបាន ក៏ទៅសឹងក្នុងវច្ចកុដិ(បង្គន់)។ ខណៈនោះ ព្រះដ៏មានព្រះភាគទ្រង់តើនអំពីយប់ក្នុងវេលា បច្ចូសសម័យនៃរាត្រី ហើយយាងចូលទៅទីវច្ចកុដិ លុះយាងចូលទៅដល់ហើយ ទ្រង់ឱ្យនូវព្រះសូរសៀង (គឺគ្រហែមតាមទំនៀមវច្ចកុដិវត្ដ)។ ឯរាហុលដ៏មានអាយុក៏គ្រហែមត។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ សួរថា នរណានៅក្នុងវច្ចកុដីនេះ។ រាហុលក៏ក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះរាហុល។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលរាហុល ហេតុអ្វីបានជាអ្នកមកដេក ក្នុងវច្ចកុដិនេះ។ គ្រានោះ រាហុលដ៏មានអាយុក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មាន ព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយសំដែង ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឱ្យអ្នកទាំងឡាយ
ID: 636783432702255666
ទៅកាន់ទំព័រ៖