ព្រះត្រៃបិដក ភាគ ០៣

សម្រេច​នូវ​ទីដេក​ជាមួយនឹង​អនុបសម្បន្ន​អស់​ពីរ​យប់​ ​ឬ​បី​យប់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​សម្រេច​នូវ​ទីដេក​ជាមួយនឹង​អនុបសម្បន្ន​ ​លើស​ជាង​ពីរ​យប់​ ​ឬ​បី​យប់​ឡើង​ទៅ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​​[​២៩១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​អនុបសម្បន្ន​នោះ​ ​គឺ​លើកលែងតែ​ភិក្ខុ​ចេញ​ ​ក្រៅអំពី​នោះ​ជា​អនុបសម្បន្ន​ទាំងអស់​។​ ​ពាក្យ​ថា​ ​លើស​ជាង​ពីរ​យប់​ឬ​បី​យប់​ឡើង​ទៅ​ ​គឺ​ច្រើនជាង​ពីរ​យប់​បី​យប់​។​ ​ពាក្យ​ថា​ ​ជាមួយ​ ​សេចក្ដី​ថា​ ​ជាមួយគ្នា​។​ ​ដែល​ហៅថា​ទីដេក​ ​គឺទី​ដែលគេ​ប្រក់​ទាំងអស់​ ​ដែលគេ​បិទបាំង​ទាំងអស់​ ​ដែលគេ​ប្រក់​ដោយ​ច្រើន​ ​ដែលគេ​បិទបាំង​ដោយ​ច្រើន​។​ ​ពាក្យ​ថា​ ​សម្រេច​នូវ​ទីដេក​ ​សេចក្ដី​ថា​ ​កាលបើ​ព្រះអាទិត្យ​ក្នុង​ថ្ងៃជា​គំរប់​ ​៤​ ​អស្ដង្គត​ទៅ​ហើយ​ ​កាល​ ​បើ​អនុបសម្បន្ន​ដេក​ ​ភិក្ខុ​ក៏​នៅ​ដេក​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​កាលបើ​ភិក្ខុ​ដេក​ ​អនុបសម្បន្ន​ក៏​នៅ​ដេក​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636783433044965267
ទៅកាន់ទំព័រ៖