ព្រះត្រៃបិដក ភាគ ០៣
នៃរាត្រីជាគំរប់បី ហើយទើបមកដេកនៅជាថ្មីទៀត ដល់ភិក្ខុដែលដេកនៅ ក្នុងទីដែលគេប្រក់ទាំងអស់ តែគេមិនបានបិទបាំងទាំងអស់ ដល់ភិក្ខុដែលដេកនៅក្នុងទីដែលគេបិទបាំងជិត តែគេប្រក់មិនពេញ ដល់ភិក្ខុដែលដេកនៅក្នុងទីដែលគេមិនបានប្រក់ដោយច្រើន (គឺប្រក់បានបន្ដិចបន្ដួច) ដល់ភិក្ខុដែលដេកនៅក្នុងទីដែលគេមិនបានបិទបាំងដោយច្រើន (គឺបិទបាំងបន្ដិចបន្ដួច) ដល់ភិក្ខុអ្នកអង្គុយ អនុបសម្បន្នដេក ដល់ភិក្ខុដេកអនុបសម្បន្នអង្គុយ ឬភិក្ខុដែលអង្គុយពីរនាក់នឹងអនុបសម្បន្ន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុអ្នកដើមបញ្ញត្ដិ។
សិក្ខាបទទី ៥ ចប់។
ID: 636783433742315154
ទៅកាន់ទំព័រ៖