ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៦
[២៩៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅវត្ដជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធដ៏មានអាយុនិមន្ដទៅក្រុងសាវត្ថី ក្នុងកោសលជនបទ បានចូលទៅ កាន់ស្រុកមួយក្នុវេលាល្ងាច។ សម័យនោះឯង ក្នុងស្រុកនោះ មានផ្ទះ សម្រាប់សំណាក់ដែលស្រីម្នាក់បានសង់ទុកហើយ។ គ្រានោះឯង ព្រះ អនុរុទ្ធដ៏មានអាយុចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយបានពោល ពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រីបើនាងមិនមានសេចក្ដីចង្អៀតចង្អល់ទេ អាត្មាសូមនៅក្នុងផ្ទះសំណាក់បានមួយយប់។ ស្រីនោះទូលតបថា និមន្ដគង់នៅចុះលោកម្ចាស់។ សូម្បីពួកជនអ្នកដំណើរដទៃទៀតក៏ចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងស្រីនោះថា បពិត្រនាងជាម្ចាស់ បើនាងមិនមានសេចក្ដីចង្អៀតចិត្ដទេ យើងទាំងឡាយសូមនៅក្នុងផ្ទះសំណាក់បានមួយយប់។ ស្រីនោះប្រាប់ថា មានសមណៈជាម្ចាស់១អង្គនុ៎ះលោកចូលទៅមុនហើយ បើសមណៈនោះលោកព្រម
ID: 636783434121846862
ទៅកាន់ទំព័រ៖