ព្រះត្រៃបិដក ភាគ ០៣

អ្នក​ទាំងឡាយ​ចូរ​នៅ​ចុះ​។​ ​គ្រានោះ​ឯង​ ​អ្នកដំណើរ​ទាំងនោះ​ ​ក៏​ចូល​ទៅ​ ​រក​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ទូល​ពាក្យ​នេះ​នឹង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោក​មិន​មាន​សេចក្ដី​ចង្អៀត​ចិត្ដ​ទេ​ ​ខ្ញុំករុណា​ ​ទាំងឡាយ​សូម​នៅក្នុង​ផ្ទះសំណាក់​(​នេះ​)​បាន​មួយ​យប់​ផង​។​ ​ព្រះ​អនុ​រុទ្ធ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​នៅ​ចុះ​។​ ​ឯ​ស្រី​នោះ​ក៏​មាន​ចិត្ដ​ប្រតិព័ទ្ធ​ក្នុង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​តាំង​អំពី​បានឃើញ​។​ ​លំដាប់នោះ​ ​ស្រី​នោះ​ក៏​ចូល​ទៅ​រក​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​នឹង​គង់នៅ​ច្រឡូកច្រឡំ​ដោយ​មនុស្ស​ទាំងឡាយ​នេះ​មិន​ស្រួល​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចាំ​ខ្ញុំករុណា​រៀបចំគ្រែ​តូច​មួយ​ខាងក្នុង​ដើម្បី​លោកម្ចាស់​។​ ​ព្រះ​អនុ​រុទ្ធ​ដ៏​ ​មាន​អាយុ​ក៏​ទទួលព្រម​ដោយ​តុណ្ហីភាព​។​ ​ឯ​ស្រី​នោះ​ក៏​រៀបចំគ្រែ​តូច​ ​ខាងក្នុង​ដោយខ្លួនឯង​ដើម្បី​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ហើយ​ប្រដាប់​តាក់តែង​ ​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពិត​ពាក្យ​នេះ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​មាន​រូបល្អ​ ​គួរ​ទស្សនាការ​ ​នាំមក​នូវ​សេចក្ដី​ជ្រះថ្លា​ ​ឯខ្ញុំ​ករុណា​ក៏​ជា​ស្រី​មាន​រូបល្អ​ដែរ​ ​គួរ​រមិលមើល​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636783434393702411
ទៅកាន់ទំព័រ៖