ព្រះត្រៃបិដក ភាគ ០៣
ដោយខ្លួនឯង ក៏ឥតមានត្រូវការចំពោះខ្លួនអញ នឹងទ្រព្យសម្បត្ដិទាំងពួង ដល់តិចសោះ(ថាដូច្នេះ) ហើយក៏ស្លៀកសម្ពត់សាដក ហើយក្រាបចុះដោយត្បូងទៀបបាទានៃព្រះអនុរុទ្ធដ៏មានអាយុ ហើយសូមខមាទោសនឹងព្រះ អនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាជាស្រីមានកំហុស ហើយ ព្រោះខ្ញុំព្រះករុណាជាស្រីពាល ជាស្រីល្ងង់ ជាស្រីមិនឈ្លាស ខ្ញុំ ឯណាដែលបានធ្វើនូវកំហុសមានសភាពយ៉ាងនេះហើយ បពិត្រលោកដ៏ ចំរើន សូមលោកម្ចាស់ទទួលនូវកំហុសតាមទោសរបស់ខ្ញុំព្រះករុណានោះ ដើម្បីនឹងសង្រួមតទៅទៀត។ ព្រះអនុរុទ្ធក៏តបថា ម្នាលប្អូនស្រី ណ្ហើយចុះ នាងមានកំហុសហើយ ព្រោះនាងជាស្រីពាល ជាស្រីល្ងង់ ជាស្រីមិន ឈ្លាស នាងណាដែលបានធ្វើនូវកំហុស មានសភាពយ៉ាងនេះហើយ ម្នាលប្អូនស្រី តែនាងឯងបានឃើញនូវកំហុសដោយកំហុសពិត ហើយសំដែងដោយសមគួរតាមធម៌ យើងនឹងទទួលនូវកំហុសរបស់នាងឯងនោះបាន អ្នកណាមួយបានឃើញនូវកំហុស ដោយកំហុសពិត ហើយសំដែងដោយសមគួរតាមធម៌ ហើយតាំងនៅក្នុងសេចក្ដីសង្រួមតទៅ ម្នាលប្អូន ស្រី ការនេះជាសេចក្ដីចំរើនរបស់អ្នកនោះ ក្នុងអរិយវិន័យ។ ឯស្រីនោះ លុះកន្លងរាត្រីនោះទៅក៏បវារណា និមន្ដព្រះអនុរុទ្ធដ៏មានអាយុឱ្យឆាន់ បង្អែមនិងចំអាបដ៏ផ្ចិតផ្ចង់ដោយដៃខ្លួនឯង ហើយអង្គុយនៅក្នុងទីដ៏សមគួរ
ID: 636783434913012114
ទៅកាន់ទំព័រ៖