ព្រះត្រៃបិដក ភាគ ០៣
ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុដែលឆាន់ហើយ និងលាងបាត្រលាងដៃ រួចហើយ។ ព្រះអនុរុទ្ធដ៏មានអាយុបានពន្យល់ស្រីដែលអង្គុយក្នុងទីដ៏សមគួរនោះឱ្យយល់ច្បាស់ ឱ្យទទួលយក ឱ្យអាចហ៊ាន ឱ្យរីករាយ ដោយវាចាប្រកបដោយធម៌។ ឯស្រីនោះ លុះព្រះអនុរុទ្ធដ៏មានអាយុបានពន្យល់ឱ្យយល់ច្បាស់ ឱ្យទទួលយក ឱ្យអាចហ៊ាន ឱ្យរីករាយ ដោយវាចា ប្រកបដោយធម៌ហើយ ក៏បាននិយាយពាក្យនេះនឹងព្រះអនុរុទ្ធដ៏មាន អាយុថា បពិត្រលោកដ៏ចំរើន ពាក្យនេះ ភ្លឺច្បាស់ណាស់ បពិត្រលោកដ៏ចំរើន ពាក្យនេះ ភ្លឺច្បាស់ណាស់ បពិត្រលោកដ៏ចំរើន បុគ្គលផ្ងាឡើងនូវភាជន៍ដែលគេផ្កាប់ចុះ ឬបើកចេញនូវវត្ថុដែលគេបិទបាំងទុក ពុំនោះសោតដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ឬដូចបុគ្គល កាន់ប្រទីបទ្រោលក្នុងទីងងឹត បំភ្លឺដល់មនុស្សដែលមានចក្ខុឱ្យឃើញរូប គ្នាបាន សេចក្ដីនេះមានឧបមាដូចម្ដេចមិញ ព្រះអនុរុទ្ធជាម្ចាស់បានប្រកាសធម៌ដោយបរិយាយដ៏ច្រើន ក៏មានឧបមេយ្យដូច្នោះដែរ បពិត្រលោក ដ៏ចំរើន ខ្ញុំព្រះករុណានេះសូមដល់នូវព្រះដ៏មាន ព្រះភាគនោះព្រមទាំងព្រះ ធម៌ និងព្រះភិក្ខុសង្ឃថាជាទីពឹងទីរលឹក សូមលោកម្ចាស់ចំាទុកនូវខ្ញុំព្រះករុណា ថាជាឧបាសិកាដល់នូវ(ត្រៃ) សរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះជាដើមតទៅ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ
ID: 636783435183277572
ទៅកាន់ទំព័រ៖