ព្រះត្រៃបិដក ភាគ ០៣

និ​មន្ដ​ទៅ​ក្រុង​សាវត្ថី​ហើយ​បាន​ប្រាប់​សេចក្ដី​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ភិក្ខុ​ ​ទាំងឡាយ​ណា​ដែល​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ ​ពោលទោស​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​មិន​គួរ​នឹង​ទៅ​ ​អាស្រ័យ​ទីដេក​នៅជា​មួយ​នឹង​មាតុគ្រាម​សោះ​។​ ​ខណៈនោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ទូល​រឿង​នុ៎ះ​ចំ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ ​សួរ​ថា​ ​ម្នាល​អនុ​រុទ្ធ​ ​បានឮ​ថា​ ​អ្នក​សម្រេច​នូវ​ទីដេក​ជាមួយនឹង​មាតុគ្រាម​ ​ពិតមែន​ឬ​។​ ​ព្រះ​អនុ​រុទ្ធ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​អនុ​រុទ្ធ​ ​អ្នក​មិន​គួរ​នឹង​សម្រេច​នូវ​ទីដេក​ជាមួយនឹង​មាតុគ្រាម​ទេ​ ​ម្នាល​អនុ​រុទ្ធ​ ​អំពើ​ ​ដែល​អ្នកឯង​ធ្វើ​នេះ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សម្រេច​នូវ​ទីដេក​ជាមួយនឹង​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​២៩៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​ ​។​ ​បេ​។​ ​ដែល​ហៅថា​ ​មាតុគ្រាម​នោះ​ ​គឺ​ស្រី​មនុស្ស​ ​ឯ​យក្ស​ស្រី​ ​ប្រេត​ស្រី​ ​តិរច្ឆាន​ញី​ ​មិន​ហៅថា​មាតុគ្រាម​ទេ​ ​ដោយហោចទៅ​សូម្បីតែ​ក្មេងស្រី​ដែល​កើត​ក្នុង​ថ្ងៃ​នោះ​ ​(​ក៏​ហៅថា​មាតុគ្រាម​ដែរ​)​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636783435487975000
ទៅកាន់ទំព័រ៖