ព្រះត្រៃបិដក ភាគ ០៣
នឹងបាច់ពោលថ្វី ដល់មនុស្សស្រីដែលធំ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយគ្នា។ ដែលហៅថា ទីដេក គឺទីដេកដែលគេប្រក់ទាំងអស់ គេបិទបាំងទាំងអស់ គេប្រក់ដោយច្រើន គេបិទបាំងដោយច្រើន។ ពាក្យថា សម្រេចទីដេក សេចក្ដីថា វេលាព្រះអាទិត្យអស្ដង្គតហើយមាតុគ្រាមដេក ភិក្ខុក៏ដេកដែរ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ កាលភិក្ខុដេក មាតុគ្រាមក៏ដេក ដែរ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ពុំនោះសោតជនទាំងពីរគឺភិក្ខុនឹងមាតុគ្រាមដេកព្រមគ្នា ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ជនទាំងពីរនោះក្រោកឡើងហើយ ដេកទៅវិញរឿយ ៗ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[២៩៦] មាតុគ្រាម ភិក្ខុសំគាល់ថា មាតុគ្រាមពិតមែន ហើយសម្រេចទីដេកជាមួយគ្នា ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម តែភិក្ខុមានសេចក្ដីសង្ស័យ ហើយសម្រេចទីដេកជាមួយគ្នា ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេចទីដេកជាមួយ គ្នា ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុត្រូវអាបត្ដិទុក្កដ (ព្រោះដេក) ក្នុងទីដេក ដែលគេប្រក់បានពាក់កណ្ដាល គេបិទបាំងបានពាក់កណ្ដាល។ ភិក្ខុ សម្រេចទីដេកជាមួយនឹងយក្សស្រីក្ដី ប្រេតស្រីក្ដី ជនខ្ទើយក្ដី តិរច្ឆានញីក្ដី ត្រូវអាបត្ដិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម
ID: 636783435829214517
ទៅកាន់ទំព័រ៖