ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៧
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ដជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលណោះឯង ឧទាយិដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូលក្នុងក្រុង សាវត្ថី តែងចូលទៅរកត្រកូលទាំងឡាយច្រើន។ លំដាប់នោះ ឧទាយិដ៏មានអាយុ វេលាព្រឹកព្រហាមក៏ស្លៀកស្បង់ហើយប្រដាប់ដោយ បាត្រចីវរចូលទៅរកត្រកូលមួយ។ គ្រានោះឯង ស្រីជាមេផ្ទះអង្គុយជិតទ្វារផ្ទះ។ ស្រីជាកូនប្រសានៃស្រីមេផ្ទះនោះ ក៏អង្គុយជិតទ្វារផ្ទះសំណាក់។ លំដាប់នោះ ឧទាយិដ៏មានអាយុ ចូលទៅរកស្រីជាមេផ្ទះ លុះចូលទៅហើយក៏សំដែងធម៌ជិតត្រចៀកស្រីជាមេផ្ទះ។ ទើបស្រីជាកូនប្រសានៃស្រីមេផ្ទះនោះ ក៏មានសេចក្ដីត្រិះរិះដូច្នេះ ថា សមណៈនោះជាសហាយរបស់ម្ដាយក្មេក ឬនិយាយចង់គ្នា។ ពេលនោះ ឧទាយិដ៏មានអាយុ លុះសំដែងធម៌ជិតត្រចៀកស្រីជាមេផ្ទះ ហើយ ក៏ចូលទៅរកស្រីជាកូនប្រសានៃស្រីមេផ្ទះ លុះចូលទៅហើយ
ID: 636783436655351770
ទៅកាន់ទំព័រ៖