ព្រះត្រៃបិដក ភាគ ០៣

ក៏​សំដែងធម៌​ជិត​ត្រចៀក​ស្រី​ជា​កូនប្រសា​នៃ​ស្រីមេផ្ទះ​ ​(​នោះ​ទៀត​)​។​ ​ទើប​ស្រី​ជា​មេផ្ទះ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​សមណៈ​នោះ​ជាស​ហាយ​ ​របស់​ស្រី​ជា​កូនប្រសា​នៃ​អញ​ជា​មេផ្ទះ​ ​ឬថា​និយាយ​ចង់​គ្នា​។​ ​លំដាប់នោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​លុះ​សំដែងធម៌​ជិត​ត្រចៀក​ស្រី​ជា​កូនប្រសា​នៃ​ស្រី​ ​មេផ្ទះ​ហើយ​ ​ក៏​ចៀសចេញ​ទៅ​។​ ​គ្រានោះ​ឯង​ ​ស្រី​ជា​មេផ្ទះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ស្រី​ជា​កូនប្រសា​នៃ​ខ្លួន​ជា​មេផ្ទះ​ថា​ ​នែ​ហង​ ​សមណៈ​នោះ​ ​បាន​និយាយ​ពាក្យ​អ្វីខ្លះ​នឹង​ហងឯង​។​ ​ស្រី​ជា​កូនប្រសា​តប​ថា​ ​បពិត្រ​អ្នកម៉ែ​ ​សមណៈ​នោះ​សំដែងធម៌​ដល់​ខ្ញុំ​ចំណែក​ឯ​អ្នកម៉ែ​ ​សមណៈ​ ​នោះ​ ​បាន​និយាយ​ពាក្យ​អ្វី​ឱ្យ​ខ្លះ​។​ ​ម្ដាយក្មេក​ប្រាប់​ថា​ ​សមណៈ​នោះ​សំដែងធម៌​ដល់​អញ​ដែរ​។​ ​ស្រី​ទាំងពីរ​នាក់​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ឧទាយិ​ ​មិន​សម្បី​បើនឹង​សំដែង​ ​ធម៌​(​ខ្សិប​)​ ​ជិត​ត្រចៀក​មាតុគ្រាម​សោះ​ ​ធម្មតា​សមណៈ​គួរតែ​សំដែងធម៌​ ​ដោយ​សំ​ឡេង​ក្បស់​ក្បាយ​ ​ដោយ​ច្បាស់លាស់​ទេតើ​។​ ​ភិក្ខុ​ទាំង​ ​ឡាយ​បានឮ​ពាក្យ​ស្រី​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ឧទាយិ​ដ៏​មាន​អាយុ​មិន​សម្បី​បើនឹង​សំដែងធម៌​ដល់​មាតុគ្រាម​សោះ​។​ ​ឯ​ភិក្ខុ​ទាំងនោះ
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636783436920456933
ទៅកាន់ទំព័រ៖