ព្រះត្រៃបិដក ភាគ ០៣
ពួកភិក្ខុនិយាយថា ម្នាលប្អូនស្រី ការសំដែងធម៌ដល់មាតុគ្រាមមិនគួរទេ ថាដូច្នោះហើយ ក៏មានសេចក្ដីរង្កៀសខានសំដែងធម៌ទៅ។ ពួកឧបាសិកាក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបីបើ លោកម្ចាស់ទាំងឡាយ ពួកយើងខំអង្វរទាំងម្ល៉េះ ក៏មិនសំដែងធម៌ឱ្យទានសោះ។ ភិក្ខុទាំងឡាយបានឮពាក្យឧបាសិកាទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកា ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុសំដែងធម៌ដល់មាតុគ្រាម បានតែត្រឹមប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង ឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសំដែង ធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្ដសិក្ខាបទនេះដល់ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។
[៣០០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបានដឹងថា ព្រះដ៏មាន ព្រះភាគបានអនុញ្ញាតឱ្យភិក្ខុសំដែងធម៌ដល់មាតុគ្រាមបានត្រឹមប្រាំម៉ាត់ឬ ប្រាំមួយម៉ាត់ហើយ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះក៏ឱ្យបុរសដែលមិនដឹងក្ដី
ID: 636783437578364563
ទៅកាន់ទំព័រ៖