ព្រះត្រៃបិដក ភាគ ០៣
អង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុ ទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុឱ្យបុរសដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅសោះ។ ឯភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយឱ្យបុរស ដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសម្បីបើអ្នកទាំងឡាយឱ្យបុរសដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំ ម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅទេ។ ម្នាលមោឃបុរសទាំងឡាយ អំពើនេះ មិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ID: 636783437874351493
ទៅកាន់ទំព័រ៖